ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ាក់​​អុីល​រ៉យ​ឈ្នះ​​ពាន​កិតិ្ត​យស PGA of America និង US Vardon Trophy

11 ឆ្នាំ មុន

​កីឡាករ​​វាយ​កូន​​ហ្គោល​អៀរ​​ឡង់​ខាង​ជើង​រ៉ូ​រី ម៉ាក់​អុីល​​រ៉យ​បាន​ជាប់​​ឈ្មោះ​ជា​កីឡាករ​​ឆ្នើម​ប្រ​ចាំ​​ឆ្នាំ​រ​បស់ PGA of Americaនិង Vardon Trophy​បន្ទាប់​ពី​ធ្វើ​​បាន​លទ្ធ​ផល​ល្អ​ប្រ​ចាំ​​រដូវ​កាល ។ កីឡាករ​លំ​ដាប់​ទី​១​ពិភព​លោក​រូបនេះ​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​ចំ​នួន​៤​លើក​នៅ​ក្នុង​សហ​រដ្ឋ​អា​មេរិក​អំឡុង​រដូវ​កាល​ដែល​រូប​គេ​ឈាន​ដល់​លំ​ដាប់លើ​គេ​ក្នុង​បញ្ជី​ទឹក​ប្រាក់ ។ ក្នុង​ចំណោម​ជ័យ​ជម្នះ​

​កីឡាករ​​វាយ​កូន​​ហ្គោល​អៀរ​​ឡង់​ខាង​ជើង​រ៉ូ​រី ម៉ាក់​អុីល​​រ៉យ​បាន​ជាប់​​ឈ្មោះ​ជា​កីឡាករ​​ឆ្នើម​ប្រ​ចាំ​​ឆ្នាំ​រ​បស់ PGA of Americaនិង Vardon Trophy​បន្ទាប់​ពី​ធ្វើ​​បាន​លទ្ធ​ផល​ល្អ​ប្រ​ចាំ​​រដូវ​កាល ។ កីឡាករ​លំ​ដាប់​ទី​១​ពិភព​លោក​រូបនេះ​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​ចំ​នួន​៤​លើក​នៅ​ក្នុង​សហ​រដ្ឋ​អា​មេរិក​អំឡុង​រដូវ​កាល​ដែល​រូប​គេ​ឈាន​ដល់​លំ​ដាប់លើ​គេ​ក្នុង​បញ្ជី​ទឹក​ប្រាក់ ។ ក្នុង​ចំណោម​ជ័យ​ជម្នះ​ទាំង​នោះ​គឺ​មាន​បូក​រួម​ទាំង​ជ័យ​ជម្នះ​សំ​ខាន់លើក​ទី​២​របស់​គេ​នៅ​ US PGA​កាល​ពី​ខែ​សី​ហា​ផង​ដែរ ។

ក្រៅ​ពី​ពាន​កិត្តិ​យស​ទាំង​២​ខាង​លើ​ ម៉ាក់​អុីល​រ៉យ​ក៏​ស្ថិត​នៅ​ជាជន​ដំ​បូង​គេ​ដែល​នឹង​ឈ្នះ​ពាន​ឆ្នើម​ប្រ​ចាំ​ឆ្នាំ​របស់ PGA Tour ផង​ដែរ ។ ចំណែក​ថៃ​ហ្គ័រ វូដជាប់​ជម្រើស​ទី​២​សម្រាប់​ពាន PGA of Americaប៉ុន្តែ​សម្រាប់​ពាន Vardon Trophy(ដែលគិត​ទៅលើ​កីឡាករ​ណា​មាន​មធ្យម​ភាគ​ពិន្ទុ​ទាប​​បំ​ផុត​)​ គេ​មិន​ជាប់​ជម្រើស​នោះ​ទេ​ នេះ​ក៏​ព្រោះ​តែ​​ការ​ដក​ខ្លួន​ដោយ​សារ​របួស​របស់គេ​ពី​ជុំ​​ផ្តាច់​ព្រ័ត្រ​កម្ម​វិធី WGC Champonshipនៅ​ Miami​កាល​ពី​ខែ​មីនា​កន្លង​ទៅ ។ ថៃ​ហ្គ័រ វូដ​មាន​មធ្យម​ភាគ​៦៨.៩០​ធៀប​ទៅ​នឹងម៉ាក់​អុីល​រ៉យ​ដែល​មានមធ្យម​ភាគ ៦៨.៨៧ ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ ជម្រើស​ទី​២​បែរ​ជា​បាន​ទៅ​លើ​កីឡាករ​អា​មេរិកជីម ហ្វឺរី​ដែល​មាន​មធ្យម​ភាគ​ ៦៩.៣ ។

សូម​បញ្ជាក់​ថា ពាន ​PGA of America​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៤៨​ខណៈ​ពាន​ Vardon Trophyត្រូវ​បាន​បង្កើត​ក្នុង​ឆ្នាំ ១៩៣៧​ ។​ដោយ​ឡែក​ សម្រាប់​សមា​គម​ PGA Tour​ក៏​មាន​ពាន​រង្វាន់​ឆ្នើម​ប្រ​ចាំ​ឆ្នាំ​ដើម្បី​ផ្តល់​ជូន​ឱ្យ​បណ្តា​កីឡាករ​ផ្ទាល់​ខ្លួន​ដែរ ។ ដល់​ថ្ងៃ​ទី​៣០​ខែ​វិច្ឆិ​កា សមា​ជិក​របស់សមា​គម​នេះ​​បញ្ចប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​កីឡាករ​ឆ្នើម​ប្រ​ចាំ​ឆ្នាំ​ ៕