ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុ​សាខា​កាក​បាទ​ក្រហម​ខណ្ឌ​ដង្កោ និង​សហគមន៍​មូល​និធិ​​នគរ​កាយ​វត្ត​ព្រះ​ពុទ្ធ​សាសនា​កម្ពុជា​ចែក​អំណោយ​​នៅ​សង្កាត់​ព្រៃ​ស

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ អំណោយ​ជា​គ្រឿង​ឧបភោគ​បរិភោគ និង​ថវិកា​មួយ​ចំនួន​ត្រូវ​បាន​អនុ​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខណ្ឌ​ដង្កោ និង​សហគមន៍​មូល​និធិ​នគរ​កាយ​វត្ត​ព្រះ​ពុទ្ធ​សាសនា​កម្ពុជា នាំ​យក​ទៅ​ចែក​ជូន​​ដល់​ប្រ​ជា​ពលរដ្ឋ​ក្រី​ក្រ​១០​គ្រួ​សារ នៅ​ក្នុង​សង្កាត់ព្រៃ​ស ជា​ការ​ចែក​រំលែក​នូវ​ទុក្ខ​លំបាក និង​ការ​ខ្វះ​ខាត​ ។​ ពី​ធី​ចែក​អំណោយ​ខាង​លើ​នេះ​បាន​ប្រ​ព្រឹត្ត​​ទៅ​​កាល​ពី​​ព្រឹក​ថ្ងៃ​ទី​១៤ វិច្ឆិកា ​២០១២ ​ក្នុង​ភូមិ​ព្រៃ​ទី​ទុយ សង្កាត់​ព្រៃស ខណ្ឌ​ដង្កោ ​​។

​អំណោយ​ដែល​នាំ​យក​ទៅ​ចែក​ជូន​ដល់​បង​ប្អូន​ប្រ​ជា​ពលរដ្ឋ​​នា​ឱកាស​នោះ​ មាន​អំណោយ​របស់​អនុ​សាខា​កាក​បាទ​ក្រហម​​ខណ្ឌ​ដង្កោ ក្នុង​មួយ​គ្រួ​សារ​ៗ​ទទួល​បាន​អង្ក​រ​ចំនួន​២៥​គីឡូ​ក្រាម មី​១​កេស ទឹក​ត្រី​១​យួរ ទឹក​ស៊ី​អីុវ​១​យួរ ត្រី​ខ​៦​កំប៉ុង ​ឆ្នាំង​១ ធុង​ទឹកកក​១ កំសៀវ​ទឹក​១ ផ្តិល​១ តែ​៣​កញ្ចប់ ស្ករស​២​កញ្ចប់ និងថវិកា​១០​ម៉ឺន​រៀល ។ ដោយ​ឡែក​អំណោយ​របស់​សហគមន៍​មូល​និធិ​នគរ​កាយ​វត្ត​ព្រះ​ពុទ្ធ​សាសនា​កម្ពុជា​​ក្នុង១​គ្រួ​សារ​ៗ​ទទួល​បាន​អង្ករ​ចំនួន​២៥​​គីឡូ​ក្រាម មី​១០​កញ្ចប់ ទឹក​ដោះ​គោ​១​កំប៉ុង​ ស្ករ​ស​១​គីឡូ​ក្រាម ត្រី​ខ​២​កំប៉ុង ​ទឹក​ត្រី​២​ដប ទឹក​ស៊ី​អីុវ​២​ដប តែ​៥​កញ្ចប់ ទឹក​ក្រូច​២​កំប៉ុង និង​ថវិកា​ចំនួន​៥​ម៉ឺន​​រៀល ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕